មនុស្សគ្រប់រូបទោះបីមានក្រ ល្អ ឬអាក្រក់ ហើយស្ថិតក្នុងវណ្ណៈអ្វីក៏ដោយ រមែងតែងតែមាន ក្តីសុបិន និងបំណងប្រាថ្នារៀងៗខ្លួន។ រាល់ក្តីសុបិន្តទាំងអស់នោះ មិនថាតូច ឬធំ ពួកគេតែងតែចង់ឲ្យវាក្លាយជាការពិត ប៉ុន្តែវាអាចក្លាយជាការពិតទៅបាន មិនស្ថិតលើនរណាម្នាក់មកកំណត់នោះឡើយ ផ្ទុយទៅវិញវាស្ថិតនៅលើបុគ្គលនោះទាំងស្រុងទៅវិញទេ។
ជាការពិតណាស់ ការធ្វើឲ្យសម្រចក្តីសុបិន្តខ្លួនឯង និងដើរឲ្យដល់កន្លែងដែលយើងចង់ទៅ មិនមែនជារឿងងាយស្រួលនោះឡើយ តែវាក៏មិនពិបាករហូតដល់ថ្នាក់យើងមិនអាចធ្វើទៅបាននោះដែរ ព្រោះភាពជោគជ័យ មិនអាចទៅរកមនុស្សដែលមិនអត់ធ្មត់ និងគ្មានការព្យាយាមនោះឡើយ ។
ដើរឲ្យដល់ក្ដីសុបិន គឺជាការសម្រេចក្តីស្រមៃដែលខ្លួនឯងចង់បាន ដូច្នេះបើអ្នកកំពុងតែមានក្តីសុបិនផ្ទាល់ខ្លួន ទោះបីអ្នកកំពុងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ សូមកុំទាន់បោះបង់សូមព្យាយាមឲ្យអស់ពីលទ្ធភាព ទោះបីដួលប៉ុន្មានដងសូមព្យាយាមក្រោកវិញដោយខ្លួនឯង រៀនផ្តល់កំលាំងចិត្តឲ្យខ្លួនឯង កុំបោះបង់ចោលខ្លួនឯងឲ្យសោះ ៕
0 Comments