គេហទំព័រលក់ឬជួលអលនះទ្រព្យ
ផ្ទះល្វែងអាចងាយស្រួលលក់ ឬជួលជាងខុនដូ៖ យោងតាមបរិបទនៅប្រទេសកម្ពុជាបច្ចុប្បន្ន ផ្ទះល្វែងមានភាពងាយស្រួលក្នុងការដាក់លក់ និងជួលជាងខុនដូ។ ដោយសារតែកំណើនប្រជាជនកាន់តែច្រើន និងតម្រូវការកាន់តែមានធ្វើឱ្យការលក់ និងជួលផ្ទះល្វែងនៅតែមាន។ ខុនដូអាចមានការលំបាកក្នុងការលក់ និងជួល ដោយសារបញ្ហាតម្លៃ និងថ្មីៗនេះបញ្ហាកូវីត-១៩ ដែលអាចធ្វើឱ្យបាត់បង់ការលក់ឬជួល ព្រោះតម្រូវការភាគច្រើនជាជនបរទេស។
ជារួម មុននឹងធ្វើការសម្រេចចិត្តទិញ យើងត្រូវធ្វើការសិក្សាឱ្យបានលម្អិតពីទីតាំងភូមិសាស្រ្ត តម្លៃឱ្យស្របតាមទីផ្សារ និតិវិធីទិញ លក់ ឬជួល និងច្បាប់ផ្សេងៗទាក់ទងនិងសំណង់ឱ្យបានច្បាស់ មុននឹងធ្វើការសម្រេចចិត្តទិញផ្ទះ ឬខុនដូ ដើម្បីការពារ និងបញ្ចៀសនូវហានិភ័យនាពេលអនាគត។
សម្រាប់ Admin វិញ រស់នៅផ្ទះល្វែងក៏បាន ខុនដូក៏បានឱ្យតែរស់នៅជាមួយក្រុមគ្រួសារដែលមានសុភមង្គល ចេះស្រុះស្រួល និងអត់ឱនឱ្យគ្នាទៅវិញទៅមក។ ជាពិសេសមានអ្នកជិតខាងដែលល្អ ដែលចេះយោគយល់គ្នាទៅវិញទៅមក។
0 Comments