ចង់ធ្វើអាជីវកម្ម? ដំបូងត្រូវដឹងធាតុផ្សំសំខាន់ៗមួយចំនួនសិន

ចង់ធ្វើអាជីវកម្ម? ដំបូងត្រូវដឹងធាតុផ្សំសំខាន់ៗមួយចំនួនសិន
១. គុណភាព
២. ការធ្វើទីផ្សារ
៣. សិល្បៈនៃការលក់
៤. របៀបចាត់ចែងការងារ
៥. ការគ្រប់គ្រងធនធានមនុស្ស
៦. ការគ្រប់គ្រងចំនូលចំនាយ
 
ចង់រកស៊ីអីមួយ ដំបូងត្រូវចេះឲ្យច្បាស់ពីវិធីធ្វើឲ្យគុណភាពផលិតផលឬសេវាកម្មដែលយើងចង់រកស៊ីហ្នឹង ឲ្យមានគុណភាពល្អបំផុត ទើបវាជាតម្រូវការពិតប្រាកដ។ 
បន្ទាប់ពីមានគុណភាពហើយ រៀនពីសិល្បៈក្នុងការបង្ហាញដល់អតិថិជនគោលដៅ ធ្វើយ៉ាងណាឲ្យអតិថិជនគោលដៅចាប់អារម្មណ៍ ។ 
បន្ទាប់ពីអតិថិជនស្គាល់និងចាប់អារម្មណ៍ ត្រូវចេះវិធីលក់ផ្ទាល់ឬគេហៅថាបិទការលក់ ដើម្បីអតិថិជនបានសាកល្បងប្រើ ហើយទទួលបានបទពិសោធន៍ជាមួយគុណភាពខ្ពស់ នោះអតិថិជននឹងទិញទៀត ហើយថែមទាំងណែនាំអ្នកផ្សេងឲ្យមកទិញទៀត។ 
បន្ទាប់ពីអាចលក់បានហើយ ត្រូវរៀនវិធីចាត់ចែងការងារឲ្យមានប្រសិទ្ធភាពខ្ពស់ បើមិនអញ្ចឹងការងារនឹងយឺតយ៉ាវ។ ចេះចាត់ចែងការងារហើយ ត្រូវចេះធ្វើការជាមួយមនុស្សទៀត ចេះវិធីសាស្ត្រធ្វើយ៉ាងណាឲ្យក្រុមការងារទាំងអស់គ្នាខិតខំ ទើបការងាររលូន។ 
បន្ទាប់មក ការចាត់ចែងលុយក៏សំខាន់ដែរ ត្រូវចាយឲ្យត្រូវខ្ទង់ កុំខ្ជះខ្ជាយ កុំវង្វេង ត្រូវចេះរក្សាលុយបំរុងជានិច្ចដើម្បីធ្វើការពង្រីក។

Post a Comment

0 Comments