Download PDF
:The Download 25 habits of highly successful invetsors
យើងប្រហែលជាធ្លាប់បានទស្សនាវីដេអូនិយាយពីការវិនិយោគ ការលើកទឹកចិត្តឱ្យយើងធ្វើជាសហគ្រិននិងនិយាយដើម្បីឱ្យក្លាយជាអ្នកមានជាដើម ប៉ុន្តែ អ្នកប្រហែលជាគិតថា ពេលធ្វើជាថៅកែគេហើយ យើងលែងហត់ហើយមែនទេ?
ទម្រាំទទួលបានជោគជ័យដូចអ្វីដែលបានឃើញ វាអាចមិនងាយស្រួលដូចអ្វីយើងគិតទាំងស្រុងទេ។ ខ្ញុំយកសៀវភៅThe 25 habits of highly successful invetsorsមកចែកជូនប្រិយមិត្តទាំងអស់គ្នា។
● ទោះបីអ្នកជាថៅកែក្តី ក៏ប៉ុន្តែ អ្នកក៏ត្រូវធ្វើការដូចបុគ្គលិកដែរ។ អ្នកត្រូវដឹងពីអាជីវកម្មរបស់អ្នកទាំងមូល
នៅគ្រប់ផ្នែកទាំងអស់ ត្រូវដឹងពីវិស័យដែលអាជីវកម្មរបស់អ្នកស្ថិតនៅ ត្រូវដឹងពីការលក់ ទំនាក់ទំនង ទីផ្សារ គណនេយ្យហិរញ្ញវត្ថុ បុគ្គលិក ការប្រកួតប្រជែង ដំណើរការផលិតនៅក្នុងអាជីវកម្មរបស់អ្នកជាដើម។អ្នកសាកគិតមើលទៅថា ប្រសិនបើអ្នកជាម្ចាស់ភោជនីយដ្ឋានមួយហើយអ្នកមិនដឹងថាតើចុងភៅរបស់អ្នកចម្អិនម្ហូបអាហារបានល្អឬទេ ទុកដាក់សន្និធិ (Inventory) បានត្រឹមត្រូវឬទេតើមានខ្ជះខ្ជាយសន្និធិឬទេ? តើបុគ្គលិករបស់អ្នកបម្រើសេវាកម្មបានល្អឬទេ? តើបុគ្គលិករបស់អ្នកគិតលុយពីភ្ញៀវត្រឹមត្រូវឬទេ? តើសន្និធិដែលទិញមករាល់ថ្ងៃហ្នឹងមានគុណភាព ឬតម្លៃសមរម្យឬទេ? តើការគ្រប់គ្រងចំណាយបានល្អឬទេ? ការវិនិយោគវាមិនងាយស្រួលដូចអ្វីដែលអ្នកគិតនោះទេវាមានភាពស្មុគស្មាញច្រើនហើយការវិនិយោគទាំងអស់ក៏មិនដូចគ្នាដែរ។
● មុនអ្នកសម្រេចចិត្តវិនិយោគអ្វីមួយអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់ និងកុំធ្វើវាដោយតក់ក្រហល់ហួសហេតុ។អ្នកត្រូវដឹងថា ពេលណាត្រូវធ្វើអ្វី ហើយធ្វើយ៉ាងដូចម្ដេច និងអ្នកណាជាអ្នកធ្វើ។ ប្រសិនបើសួរថា
តើអ្នកត្រូវប្រើពេលប៉ុណ្ណាដើម្បីដើម្បីស្វែងយល់ពីការវិនិយោគលើគម្រោងអ្វីមួយ?វាពិបាកនឹងរកចម្លើយជាក់លាក់ណាស់ ព្រោះវាអាស្រ័យលើខ្លួនអ្នកផ្ទាល់ថាតើអ្នកដឹងច្រើនប៉ុណ្ណាពីវិស័យនោះដឹងច្រើនប៉ុណ្ណាពីក្រុមហ៊ុននៅក្នុងវិស័យនោះ ដឹងច្រើនប៉ុណ្ណាពីទីផ្សារក្នុងវិស័យនោះ?
● តើត្រូវរកទីប្រឹក្សា ជំនួយការមកជួយដែរឬទេ? នេះជាសំណួរដែលអ្នកវិនិយោគតែងសួរខ្លួនឯង។អ្នកវិនិយោគគឺមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ហើយអ្នកក៏មិនអាចធ្វើគ្រប់យ៉ាងដោយខ្លួនឯងដែរក៏ប៉ុន្តែអ្នកក៏មិនចង់ចំណាយប្រាក់ច្រើនពេកលើទីប្រឹក្សា និងជំនួយការដែរ។ អ្នកអាចប្រៀបធៀបហើយចងចាំចំណុចទាំងអស់នេះបាន។ គឺអ្នកខ្លួនឯងជាអ្នកត្រូវទទួលខុសត្រូវចំពោះហិរញ្ញវត្ថុរបស់ខ្លួនអ្នកគឺប្រៀបបានទៅនឹងអ្នកបើកយន្តហោះហើយអ្វីដែលអ្នកត្រូវទទួលខុសត្រូវគឺការបញ្ជាយន្តហោះនិងអ្នកដំណើររបស់អ្នក។អ្នកអាចនឹងត្រូវការអ្នកជួយដូចជាអន្តរការីហិរញ្ញវត្ថុឬទីប្រឹក្សាតែអ្នកគឺជាម្ចាស់ជាអ្នកកាន់ចង្កូតយន្តហោះ។
ទីប្រឹក្សារបស់អ្នកគួរតែជាអ្នកផ្ដល់តម្លៃបន្ថែមដល់ផែនការវិនិយោគរបស់អ្នកជាអ្នកផ្ដល់យោបល់ឱ្យអ្នកធ្វើការសម្រេចចិត្តនិងមិនមែនជាអ្នកបង្គាប់បញ្ជាអ្នកដែរ តែក៏មិនមែនជាអ្នកចាំតែយល់ស្របតាមអ្នកនោះដែរ។
● ភាពជោគជ័យមិនមែនបានមកដោយការប្រឹងប្រែងតែមួយឆាវនោះដែរ តែវាទាមទារនៅការប្រឹងប្រែងជាប្រចាំ។ចូរអ្នកធ្វើឱ្យការប្រឹងប្រែង វៀងវៃ ម៉ត់ចត់របស់អ្នកក្លាយជាទម្លាប់គ្រប់កិច្ចការដែលអ្នកធ្វើ។ពួកយើងសង្ឃឹមថា ចំណុចដែលបានដកស្រង់មកខាងលើនេះនឹងក្លាយជាគំនិតបន្ថែមសម្រាប់ប្រិយមិត្តទាំងអស់គ្នា។ហើយប្រសិនបើអ្នកចង់ដឹងស្វែងយល់ច្បាស់ អំពីខ្លឹមសារសៀវភៅទាំងមូល អ្នកអាចចំណាយពេលសិក្សាអំពីសៀវភៅដែលមានចំណងជើង “The 25 habits of highly successful investors” ដែលអាចស្វែងរកទិញបាន នៅតាមហាងលក់សៀវភៅ ឬ ជាប្រភេទ Ebook។
0 Comments