ទីក្រុងកុច

គម្រោងទីក្រុងនាគរាជរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ដែលមានតម្លៃ 𝟖𝟎ពាន់លានដុល្លារអាមេរិក និងលេចរូបរាងឡើងមកក្នុងពេលឆាប់ៗខាងមុខនេះ 🇰🇭

 ដែលស្ថិតក្នុងមន្ទិលពីទីតាំងពិតប្រាកដនៅកន្លែងណា នៅពេលនេះបានរកឃើញទីតាំងជាក់លាក់បានបង្ហាញជាផ្លូវការហើយ។

តាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ភឿង សុភ័ណ្ឌ ដែលជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងនិងចំណាយថវិកាវិនិយោគ 𝟖𝟎ពាន់លានដុល្លារអាមេរិក ស្ថិតនៅលើផ្ទៃដីប្រមាណ 𝟑𝟕,𝟎𝟎𝟎ហិកតា ដែលស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ𝟔𝐀 និងបន្តរហូតដល់ផ្លូវជាតិលេខ𝟐𝟏 ដែលស្ថិតនៅចំណុចថ្នល់បំបែករវាងផ្លូវជាតិលេខ𝟔𝐀 ឆ្ពោះមកកាន់ផ្លូវជាតិលេខ𝟓 ហើយអូសតាមបណ្តោយផ្លូវជាតិលេខ𝟓 មកកាន់រាជធានីភ្នំពេញ។

ស្រង់សំដីឯកឧត្តមបានឲ្យដឹងថា «ខ្ញុំមិនចង់បញ្ចេញព័ត៌មានមួយនេះទេ ក៏ព្រោះដោយសារខ្ញុំព្រួយបារម្ភពីដីឡើងថ្លៃនៅក្នុងតំបន់នេះ ដែលវាជាវិបត្តិនៃការរារាំងរាដល់ការអភិវឌ្ឍន៍គំរោងដ៏ធំមហិមានេះ។ បើតាមប្លង់ ដែលសម្តេចតេជោ បានអនុញ្ញាត្តឲ្យធ្វើការសិក្សាទៅលើគំរោងទីក្រុងនាគរាជ សម្តេចតេជោ មានមជ្ឈមណ្ឌលពាណិជ្ជកម្មសម្តេចតេជោមួយ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅកណ្តាលទីក្រុងនេះ ដែលមានផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មដែរកំពស់ 𝟔𝟎𝟎ម៉ែត្រ កំពង់ផែអន្តរជាតិ និងសេវាកម្មជាច្រើនទៀត»។

បើចំពោះកម្ពុជាវិញគឺបានខកខានសាងសង់ទីក្រុង 𝟓𝟖𝟎ឆ្នាំមកហើយ ហេតុដូចនេះទើបកម្ពុជាត្រូវកសាងទីក្រុងនេះឡើង ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ប្រជាសាស្រ្ត និងជាការដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានពលីជីវិត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស សម្តេចបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

ការសម្រេចជ្រើសរើសទីតាំងនេះ ដោយសារ បើមើលតាមយន្តហោះ ទីតាំងមានរូបរាង និងសណ្ឋានដី ដូចជារូបនាគ ហើយជាទីតាំងបើតាមក្បួនចិន ជាទីតាំងមានហុង ស៊ុយល្អបំផុត ព្រោះទីតាំងនេះមានទន្លេព័ន្ឋជុំវិញ ដែលផ្តល់ជាមធ្យោបាយដឹកជញ្ជូន និងផ្តល់លក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សម្រាប់ភាពសុខដុមរមនា ដល់ប្រជាជននៅក្នុងទីក្រុងនេះនាពេលអនាគត។

ឯកឧត្តមក៏បានបន្តទៀតថា មានតែមិត្តចិនតែមួយប៉ុណ្ណោះ ដែលអាចជួយកសាងទីក្រុងនេះបានទទួលជោគជ័យ ព្រោះគំរោងនេះធំណាស់ និងចាយលុយច្រើនណាស់ ដូច្នេះ ដើម្បីគាំទ្រសម្តេច និងទុកជាកេរ្តិ៍តំណែល ក៏ដូចជា បង្កើននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចបានគាំទ្រគោលនយោបាយចិនតែមួយ រដ្ឋាភិបាលចិនគួរតែជួយកសាងទីក្រុងនេះ ឲ្យលេចរូបរាងឡើង ដើម្បីជាការអបអរសាទរនូវសមិទ្ឋិផល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

តាមប្លង់មេរបស់ទីក្រុងនេះ នឹងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធលើគោក ក្រោមដី និងលើអាកាស ដែលនឹងមិនឲ្យមានបញ្ហាកកស្ទះចរាចរក្នុងទីក្រុងនេះរយៈពេលរាប់រយឆ្នាំ៕

រូបភាពពីរ :𝐆𝐨𝐨𝐠𝐥𝐞
សម្របសម្រួលដោយ :𝐑𝐨𝐭𝐚𝐧𝐚
សង្ខេបអត្ថបទពីរ :𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐀𝐫𝐞𝐚 𝐀𝐬𝐢𝐚

Post a Comment

0 Comments