មនុស្សប្រុសស្រលាញ់ស្រីព្រោះមានហេតុផល

 បុរសចូលមកជីវិតមនុស្សស្រីព្រោះហេតុផល២គឺ តណ្ហា និងការស្រលាញ់ ប៉ុន្តែភាគច្រើនមនុស្សប្រុសរៀបការមិនមែនព្រោះតណ្ហាផ្លូវភេទរឺការស្រលាញ់ គឺរៀបការព្រោះដើម្បីអោយជីវិតមានលំនឹង។😎

🧔🏻‍♂️ មនុស្សប្រុសអាចស្រលាញ់អ្នកបាន តែមិនអាចរៀបការនឹងអ្នកឡើយ។

🧔🏻‍♂️ មនុស្សប្រុសមានទំនាក់ទំនងផ្លូវភេទដូចប្តីប្រពន្ធជាមួយអ្នក តែមិនរៀបការនឹងអ្នក។🌹

👉🏻 តែក្នុងពេលតែមួយ បើគាត់រកបាននរណាម្នាក់ដែលអាចធ្វើអោយគាត់មានលំនឹងក្នុងជីវិត គាត់នឹងរៀបការជាមួយគេ។💍

🧔🏻‍♂️មនុស្សប្រុសសម្លឹងវែងឆ្ងាយបើនិយាយរឿងរៀបការ គេមិនគិតលើរឿងបានស្លៀកឈុតកូនកម្លោះកូនក្រមុំ រឺរឿងផ្សេងៗដូចដែលមនុស្សស្រីគិតឡើយ។🛍👠👒

🧔🏻‍♂️ពួកគេគិតថា ស្ត្រីម្នាក់នោះអាចធ្វើជាជម្រកកក់ក្តៅសំរាប់ពួកគេ។🏠👨‍👩‍👧‍👦

🧔🏻‍♂️ ពួកគេត្រូវការមេផ្ទះ ចុងភៅ អ្នកបង្កើតកូន និងផ្តល់សេរីភាពដល់គេ ព្រោះបើរើសខុស វានឹងក្លាយជាសុបិន្តអាក្រក់ ភាគច្រើនមនុស្សប្រុសទើបដឹងច្បាស់។

👉🏻 នេះជាហេតុផលដែលមនុស្សប្រុស អាចនៅជាមួយមនុស្សស្រីម្នាក់រាប់ឆ្នាំ តែទៅរៀបការជាមួយអ្នកផ្សេងទើបស្គាល់មិនដល់មួយខែផងនោះ។🤵👰

👉🏻 បើទំនាក់ទំនងអ្នករាប់ឆ្នាំហើយគ្មានផ្លែផ្កា មានន័យថាពួកគេកំពុងសំលឹងរកអ្នកផ្សេងដែលអាចផ្ញើរជីវិតបាន ដែលមិនមែនជាអ្នក! ដកខ្លួនចេញកាន់តែលឿនកាន់តែល្អ ។🚻



Post a Comment

0 Comments