តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី? និងត្រូវធ្វើយ៉ាងដូចម្តេច?

 តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី? និងត្រូវធ្វើយ៉ាងដូចម្តេច?

ជំងឺរលាកខ្នែងពោះវៀន ជាជំងឺមួយដែលរលាកនៅខ្នែងពោះវៀនរបស់មនុស្ស ហើយវាកើតឡើងទៅលើមនុស្សគ្រប់វ័យទាំងអស់។

ក) មូលហេតុ៖

   - ការបង្កររោគដោយពពួកវីរុស ឬបាក់តេរីនៅក្នុងពោះវៀន

   - ដុំលាមករឹង (ដុំលាមកតូចៗទៅស្ទះរន្ធខ្នែងពោះវៀន)

   - ជាពពួកប៉ារ៉ាសិត

   - ដុំតូចៗផ្សេងទៀតទៅស្ទះរន្ធខ្នែងពោះវៀន ។

ខ) ប្រភេទនៃការរលាកខ្នែងពោះវៀន៖

   - ការរលាកស្រួចស្រាវ

   - ការរលាកដោយមានខ្ទុះ ជាអាប់សែ

   - ការរលួយខ្នែងតែម្តង។

គ) រោគសញ្ញា៖ 

   - ឈឺពោះខ្លាំងនៅផ្នែកខាងស្តាំក្រោមផ្ចិត

   - ក្តៅខ្លួន

   - ក្អូតចង្អោរ

   - បាយមិនបាន

   - អណ្តាតឡើងស

ឃ) រោគវិន្និច្ឆ័យ៖

យើងអាចធ្វើរោគវិន្និច្ឆ័យបានដោយ៖

   - អ្នកជំងឺឈឺនៅផ្នែកខាងស្តាំក្រោមផ្ចិតពេលសង្កត់

   - ក្តៅខ្លួន

   - គ្រាប់ឈាមសឡើងខ្ពស់

   - បើធ្វើអេកូ និងស្កេនពោះ ឃើញថាមានរលាកខ្នែងពោះវៀនដោយរីកធំនៃខ្នែង ។

ង) ផលវិបាក៖

   - រលាកខ្នែងពោះវៀនជាជំងឺដែលត្រូវធ្វើការវះកាត់ជាបន្ទាន់។ បើយើងមិនឆាប់ព្យាបាលដោយការវះកាត់ទេ អ្នកជំងឺអាចគ្រោះថ្នាក់ដល់ជីវិត។

   - ពេលខ្នែងរលាកយូរទៅវាបណ្តាលឲ្យរលួយស្អុយក្នុងពោះ ដែលធ្វើឲ្យសាយភាយមេរោគ ដែលកើតជាជំងឺមួយទៀតហៅថា “រលាកស្រោមពោះ” ។

ច) ការព្យាបាល៖ 

ដោយសារវិទ្យាសាស្ដ្រ និងមធ្យោបាយព្យាបាលទំនើបៗសព្វថ្ងៃនេះ ការព្យាបាលមានពីរប្រភេទ៖ ដោយ ការវះកាត់ដោយចោះ និងការវះកាត់ដោយការវះពោះផ្ទាល់ (តែទំហំនៃការវះកាត់តូចប្រហែល ៤សង់ទីម៉ែត្រ) នៅផ្នែកខាងស្ដាំក្រោមផ្ចិត ។


សូមប្រជាពលរដ្ឋយើងទាំងអស់ដែលមានបញ្ហាដូចបានរៀបរាប់ជូនខាងលើ អញ្ជើញមកទទួលពត៌មានលំអិតបន្ថែម អំពីការពិនិត្យ និងជំរើសនៃវិធីសាស្ត្រវះកាត់ និងព្យាបាលពីសំណាក់ក្រុមការងារគ្រូពេទ្យជំនាញ។





Post a Comment

0 Comments