រកស៊ី១០ឆ្នាំ សល់បទពិសោធន៍ និងអាវធំ

ក្នុងដំណើរនៃអាជីវកម្ម បើកដំបូងខ្វះភ្ញៀវ ដល់តែពេលមានភ្ញៀវច្រើន ខ្វះបុគ្គលិក ដល់ពេលមានបុគ្គលិកច្រើន ខ្វះតម្រូវការទីផ្សារម្តង ពេលទីផ្សារចាប់ផ្តើមចាស់ទុំ តម្រូវការមានច្រើនជាងមុន ចាប់ផ្តើមមានដៃគូប្រកួតប្រជែងស្អេកស្កះ ដោះស្រាយរឿងដៃគូប្រកួតប្រជែងបានខ្លះហើយ មិនទាន់ដកដង្ហើមបានស្រួលផង បុគ្គលិកជំនិតផ្តាច់ចេញទៅបើកអាជីវកម្មដូចគ្នា យកបុគ្គលិក យកភ្ញៀវឡើងរង្គើក្រុមហ៊ុន ល្មមរៀបចំផ្ទៃក្នុងបានមាំទាំជាងមុន ផលិតផល សេវាកម្ម ហួសសម័យល្មម។ ឯលុយវិញ កប់នៅក្នុងអគារស្អាត ស្តុក ស៊ីសស្ទែម សម្ភារៈបច្ចេកទេស និងអតីតកាល...។ 

ស្ងាត់ៗ រកស៊ី១០ឆ្នាំ សល់បទពិសោធន៍ និងអាវធំ។
និយាយលេង...!

Post a Comment

0 Comments