បើចង់ជោគជ័យត្រូវធ្វើកិច្ចការដែលយើងចូលចិត្

ទម្លាប់ធ្វើការឲ្យអស់ពីចិត្ត គឺជាទម្លាប់ដ៏ល្អមួយ វាជួយឲ្យយើងទទួលភាពរីករាយពីកិច្ចការដែលយើងធ្វើ ហើយក៏ជាទម្លាប់មួយដែលជួយយើងឲ្យទទួលបានជោគជ័យក្នុងជីវិត។ 
ពេលខ្លះយើងច្រលំថា កិច្ចការហ្នឹងធ្វើលេងៗព្រោះមិនសូវជាសំខាន់ ដល់ពេលធ្លាប់ទៅ សូម្បីតែកិច្ចការដែលសំខាន់ក៏ធ្វើលេងៗដែរ។ 
ទ្រឹស្តីជោគជ័យជាច្រើនបានបង្រៀនយើងថា បើចង់ជោគជ័យត្រូវធ្វើកិច្ចការដែលយើងចូលចិត្ត តែអ្វីដែលគេចង់បន្ថែមទៀតនោះគឺ ត្រូវធ្វើឲ្យបានល្អបំផុត ឲ្យខ្លាំងបំផុត ធ្វើឲ្យអស់ពីចិត្ត។ បើយើងទម្លាប់ធ្វើលេងៗនោះ ទោះបីជាបានធ្វើកិច្ចការដែលយើងចូលចិត្ត ក៏យើងមិនជោគជ័យដែរ ព្រោះស្តង់ដារលទ្ធផលនៃការងារយើងអន់ ព្រោះទម្លាប់ធ្វើលេងៗនេះឯង។ 
អ្នកដែលចង់បណ្តុះទម្លាប់ធ្វើឲ្យអស់ពីចិត្តនេះ គឺអាចចាប់ផ្តើមពីការងារតូចតាចឡើង សូម្បីតែការបត់ភួយ រៀបចំគ្រែគេង ត្រូវរៀបឲ្យស្អាត បត់ខោអាវឲ្យបានស្អាត អក្សសរសេរឲ្យបានស្អាតមានសណ្តាប់ធ្នាប់។ 
ក្រោយពេលអ្នកក្លាយមនុស្សដែលមានទម្លាប់ធ្វើការអស់ពីចិត្តហើយ អ្នកនឹងក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ជាងមុន។

Post a Comment

0 Comments