ដេីម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​វិស័យ​ Online

គេពូកែបានគេមាន រយរយជិះ 😅😅😅😅
ដេីម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​វិស័យ​ Online ​អ្នក​ត្រូវ​ចេះ​ ៖​        
១.​ ហែកហួរ​ បរិហារ​កេរ្តិ៍​ សាច់​ឈាម​ខ្លួន​ឯង​
២.​ ជេរ​ប្រមាថ​ បន្ថោក​ប្ដី​/​ប្រពន្ធ​ បេី​បាន​លែងលះ​គ្នា​ រិត​តែ​ប្រសើរ​
៣.​ មនុស្ស​ធម៌​ Online -​ ត្រូវ​ចេះ​ធ្វេី​បុណ្យ​នៅ​មុខ​កាំមេរ៉ា​អោយ​បាន​ច្រេីន​ 
៤.​ បង្អួត​របស់​ប្រេីប្រាស់​ នឹង​ភាព​ស៊ីវិល័យ​
៥.​ ជេរ​ បញ្ចោរ​ ​គ្នា​ តាម​បណ្ដាញ​សង្គម​
៦.​ ធ្វេី​រឿង​ឆ្កួតៗ​ ដែល​អ្នក​ដទៃ​មិន​អាច​ធ្វេី​បាន
៧.​ បញ្ចេញ​កេរ្តិ៍​ខ្មាស​ តាម​រូបភាព​ Sexy តាម​ដែល​អាច​ធ្វេី​បាន​ តែ​កុំ​ស្រាត​ទាំង​អស់​ 
បេី​អ្នក​ធ្វេី​រឿង​ទាំង​នេះ​បាន​ នោះ​អ្នក​នឹង​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ក្នុង​បណ្ដាញ​សង្គម​ ក្នុង​ប្រទេស​នេះ​ ព្រោះ​ប្រទេស​នេះ​សំបូរ​ទៅ​ដោយ​មនុស្ស​ចង់​ដឹង​រឿង​គ្រួសារ​អ្នក​ដទៃ​ ច្រេីន​ជាង​រឿង​សង្គម​ ,​ ចង់​មេីល​គេ​ជេរ​ប្រទេច​គ្នា​ ច្រើន​ជាង​គេ​សម្រុះសម្រួល​គ្នា​ ,​ ចង់​មេីល​ទង្វើ​​ឆ្កួតៗ​ ច្រើន​ជាង​មេីល​រឿង​ត្រឹមត្រូវ​ ,​ ចូលចិត្ត​មេីល​រឿង​អាសអាភាស​ ច្រើន​ជាងមេីល​សៀវភៅ​ ,​ ចង់​ឃេីញ​គេ​ធ្វេី​បុណ្យ​ក្លែងក្លាយ​ ដេីម្បី​ទាក់ទាញ​អ្នក​ទស្សនា​ ជា​មនុស្ស​ដែល​ចូលចិត្ត​សម្ភារៈ​និយម​ទាំង​ខ្លួន​កំពុង​ក្លាយ​ជា​ទាសករ​ លុយ​ដុល្លារ​ 💵

Post a Comment

0 Comments