រៀនOnlineឬរៀនផ្ទាល់

#រៀនផ្ទាល់៖ បង់ថ្លៃផ្ទះជួល ថ្លៃអាហារប្រចាំថ្ងៃ សាប៊ូ​បោកខោអាវ​ ថ្លៃភ្លើង ថ្លៃទឹក ថ្លៃសាំង ថ្លៃជួសជុលម៉ូតូ​ ថ្លៃផ្ញើម៉ូតូ ថ្លៃអាហារសម្រន់ដែលខ្លួនឃើញចង់ញាំ ថ្លៃប៊ិច សៀវភៅ​ថ្លៃទិញឯកសារ ថ្លៃទិញសំលៀកបំពាក់-​ស្បែកជើងទៅរៀន ថ្លៃទឹកញាំប្រចាំថ្ងៃ ថ្លៃទិញហ្គាស ទិញអង្គរ ប្តូរហ្គាស ម្ហូបអាហារ​  មិនទាន់និយាយទៀតថា របស់ភ្នំពេញ​មិនដែលថោកឡើយ ទិញ500គេមិនចង់លក់ឱ្យទេ ហត់មេគ្រួសារ ត្រូវចំណាយក្នុងគ្រួសារផង ត្រូវចំណាយសម្រាប់សមាជិកក្រៅគ្រួសារ ថែមទាំងបារម្ភ ហិន្និភ័យអាយុជីវិតកូនខ្ពស់  គេងមិនស្ងប់ រៀនផ្ទាល់តែឈឺ ផ្តាសាយ​អាចគេរើសអើង(ព្រោះគេក៏ខ្លាច យើងមិនអាចថាគេបាននោះទេ)​ មិនហ៊ានទៅសាលា ទិញថ្នាំអស់លុយ កម្រជាសះស្បើយ ពេលឈឺមិនបានទៅរៀន មិនបានយល់ មិនបានស្គាល់មេរៀនតែម្ដង​   ទៅរៀនខាតពេលធ្វើដំណើរ ភ្លៀងខ្យល់​ ដែលជាពេលអាចអានសៀវភៅ​-បង្កើនចំណេះដឹង​ ធ្វើ​ assigments ឬសម្រាក​ ឬ​ធ្វើការរកចំណូលតាមអនឡាញបាន ...........​

#រៀនអនឡាញ ៖ បង់តែថ្លៃសេវា​ អាហារចំណីញាំមួយគ្រួសារចំណេញ ទាំង​បាយអង្គរ ចំណាយតែក្នុងគ្រួសារ ឯកសារ​ផ្ញើអនឡាញបាន ទំនេរពេលណាធ្វើពេលនោះ ស្ដាប់មិនទាន់ ដាច់សាវា ក៏ឆាតសួរមិត្តក្នុងថ្នាក់រៀនតាមរយៈក្រុមបាន ឱ្យតែយើងខិតខំព្យាយាមសួរមិត្តក្នុងថ្នាក់ បើអ្នករៀនពិតប្រាកដគាត់នឹងសួរបាន គាត់មិនដែលខ្លាចបាត់ឬមិនយល់មេរៀននោះទេ ខ្លាចតែយើងទេ ខំតែលើហ្វេសប៊ុក ដល់ពេលរៀនអស់សេវារៀន ក៏មាន ហើយពេលឈឺ អាចស្ពុងនៅផ្ទះ មានស្លឹកគ្រៃ​ រំដេង​ ខ្ញីទិញនៅស្រុកថោកៗ ខ្លះអ្នកភូមិផងរបងជាមួយចែកឱ្យគ្នាបានដោយអត់យកលុយ នៅភ្នំពេញសុំទោសហើយ បើមានលុយក៏ពិបាកទិញ​ពេលឈឺមានអ្នកថែ បើរៀនផ្ទាល់ចប់ហើយ នៅមួយគេ គេក៏ទៅរៀន អ្នកណាមើលថែយើង ជួលកាលឈឺ គេខ្លាចយើងណាស់​មិនថាយើងមិនថាគេទេ! 

#នេះជាសម័យឌីជីថល ពេលខ្លះការរៀនរបស់យើងត្រូវតែផ្លាសប្តូររបៀបនិងវប្បធម៌សិក្សាបន្តិចហើយ តែនេះមិនមែនជាលេះ គំនិតខ្ញុំផ្ទាល់ទេ ខ្ញុំយល់ឃើញថា ជំងឺកូវីតមិនទាន់មានថ្នាំព្យាបាលជាក់ស្ដែងនោះទេ វ៉ាក់សាំជាមធ្យោបាយបណ្តោះអាសន្ន ត្រូវគិតថា ប៉ាម៉ាក់យើងខំបង្កើតយើងពេញវ័យហើយ យើងប្រថុយទេ? ត្រូវចាំថា ប៉ាម៉ាក់យើងចាស់ៗ អស់ហើយ​ គាត់សង្ឃឹមលើយើងនូវថ្ងៃក្រោយមាន ឱកាសចេះដឹង អាយុប៉ុន្មានក៏សិក្សាបន្ថែមបាន ការងារណាក៏អាចឈានទៅមុខបាន សំខាន់​ យើងត្រូវតែរក្សាអាយុជីវិតយើងជាមុនសិន​ (ពេលនេះ​មិនអាចនិយាយថា អ្នកជាមនុស្សរស់ខ្លាចស្លាប់បាននោះទេ)​ បើយើងជាអ្នករៀនពិតប្រកដនោះ នៅទីណាក៏ជាសាលា ត្រូវចាំថា កាលពីដើម​ដូនតាយើង គាត់រៀនទាំងមិនមានសៀវភៅពុម្ភ ប៊ិច​ក្រដាស​ computer ឬសម្ភារៈផ្សេងៗ ដូចសម័យយើងនោះឡើយ ហេតុអ្វីនៅតែមានអ្នកប្រាជ អ្នកចេះដឹងច្រើន និងល្បីល្បាញមកដល់សព្វថ្ងៃ​ដែលក្មេងសព្វថ្ងៃត្រូវមើលខ្លួនផ្ទាល់ឡើងវិញហើយ មិនមែនបន្ទោសឱ្យបញ្ហាបច្ចុប្បន្ន​ភាពបានទេ!

សូមកុំជេរខ្ញុំ គ្រាន់តែជាការចែករំលែចរបស់ខ្ញុំផ្ទាល់ នឹងមាន​មតិស្រប​ និងមិនស្រប សូមគ្នាយើងបញ្ចេញខាងក្រោមខមិននេះបាន!
សូមអរគុណ❤️

Post a Comment

0 Comments